ទសពិធរាជធម៌ ១០
ទី១. ទាន ៖ បានដល់ការឲ្យមាន ៣ ប្រការធំៗ គឺ អមិសទានៈ ការឲ្យវត្ថុ,
ធម្មទានៈ ការឲ្យធម្មៈ ឬចំណេះដឹង, អភ័យទានៈ
ការឲ្យការអត់ទោស។
ទី២. សីល ៖ ការធ្វើឲ្យខ្លួនស្ថិតនៅក្នុងប្រក្រតីភាព មិនបន្តនូវសេចក្តីក្តៅក្រហាយដល់ខ្លួន និងអ្នកដទៃ សុភាពរាបសារ គោរពច្បាប់វិន័យ ចិញ្ចឹមជីវិតក្នុងអំពើ សុច្ចរិត រួមទាំងការប្រើប្រាស់ទ្រព្យសម្បត្តិដោយមានការពិចារណាផង។
ទី៣. បរិច្ចាគ ៖ ការលះបង់ដោយពុំគិតទាមទារ ឬចង់បាន នូវអ្វីមកវិញជាមួយបច្ច័យ ដែលនាំឲ្យកើតនូវការគោរព ការកោតសរសើរ ការយកជាគំរូ។ លះបង់ ទ្រព្យ ដើម្បីអវយវៈ លះបង់អវយវៈ ដើម្បីជីវិតក៏ហ៊ានលះបង់ ដើម្បីភាពត្រឹមត្រូវ ដើម្បីធម៌។
ទី៤. អាជ្ជវៈ ៖ ការទៀងត្រង់ ការមិនវៀចវេរចិត្ត។ ត្រង់ក្នុង មុខនាទី ត្រង់ក្នុងការងារ ត្រង់ចំពោះវាចារ ត្រង់ចំពោះ បុគ្គល ចំពោះប្រជារាស្ត្រ និងត្រង់ចំពោះសេចក្តីល្អ។
ទី៥. បទ្ទវៈ ៖ ការទន់ភ្លន់ មិនរឹងរូស មិនចចេស គោរពទៅ តាមមតិរបស់រាស្ត្រ បត់បែនទៅតាមស្ថានការណ៍ បានធ្វើឲ្យសង្គម ឬក្រុមសហការី កើតទស្សនៈគ្នា ឯង ចូលគ្នារហ័សចុះ ធ្វើឲ្យកើតសាមគ្គី។ ដើមត្រែងដែលត្រូវខ្យល់ខ្លាំង ក៏ ទោរទៅតាមខ្យល់ តែនៅពេលស្ងប់ខ្យល់ ក៏ត្រឡប់មករក ភាពរឹងប៉ឹងវិញ។
ទី៦. អក្កោធៈ៖ ការមិនក្រោធ មិនខឹង មិនទ្រង់ព្រះពិរោធ។ ខ្មែរយើងប្រើពាក្យព្រះពិរោធសម្រាប់ព្រះរាជា ដែលព្រះអង្គខឹង ខ្ញាល់ ត្រូវណាស់ និងជាពាក្យដាស់ តឿន ស្រេចតែម្តង។ ពិរោធ ឬវិរោធ ប្រែថាខុស។ ខឹងខុស ខឹងខូច ខឹងខាត។ សាមគ្គី មិត្តភាព ការធ្វើឲ្យគេហ៊ានចូលជិត ការមិនស្តាយក្រោយ ជាប្រយោជន៍ របស់អក្កោធៈ។
ទី៧. តបៈ ៖ ការដុតកម្តៅអំពើអាក្រក់ ដុតកម្លោចជនអាក្រក់កុំឲ្យមានក្នុងខ្លួន និងក្នុងសង្គមធ្វើឲ្យជនអាក្រក់មិនហ៊ានធ្វើបាបតទៅទៀត ធ្វើឲ្យជនល្អមានចិត្តចង់ធ្វើល្អ ដើម្បីជាប្រយោជន៍រួម ធ្វើឲ្យប្រទេសជាតិមានការរួបរួមកម្លាំងគ្នាជាចាំបាច់។
ទី៨. អរិហិង្សា ៖ ការមិនបៀតបៀន និងការគោរពសិទ្ធិមនុស្ស។
ទី៩. ខន្តី ៖ ការអត់ធ្មត់ និងការអធ្យាស្រ័យ។
ទី១០. អវិរោធនៈ ៖ ការមិនបំពានលើសីលធម៌
និងមិនបំពានលើច្បាប់៕
ទសពិធរាជធម៌ ១០
Reviewed by Unknown
on
12:55:00 AM
Rating:
Reviewed by Unknown
on
12:55:00 AM
Rating:
